អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំមន្រ្ដីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការដុតកម្ទេចចោលជ្រូកចំនួន៥០ក្បាល មានផ្ទុកវត្តមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក

ចេញ​ផ្សាយ​ ០៤ មិថុនា ២០២១ 3277

នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំមន្រ្ដីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការដុតកម្ទេចចោលជ្រូកចំនួន៥០ក្បាល មានផ្ទុកវត្តមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកស្របតាមវិធានការបសុព្យាបាលស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ ជ្រូកទាំងនេះ ឈ្មួញបានលួចនាំចូលខុសច្បាប់ពីប្រទេសថៃឡងដ៏តាមច្រករបៀង យកទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវបានក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ ពិធីនេះមានការអញ្ជើញចូលរួមពីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តតាកែវ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ។