ពិធីសូត្រមន្តចូលឆ្នាំថ្មីប្រពៃណីជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជនរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ២៤ មេសា ២០១៨ 4478

កាលពីថ្ងៃសៅរិ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំពិធីសូត្រមន្តចូលឆ្នាំថ្មីប្រពៃណីជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជនរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោកជំទាវ និងមានការចូលរួមដោយលោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន លោក លោកស្រីថ្នាក់ដឹកនាំនាយកដ្ឋាន និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ប្រធាន អនុប្រធានការិយាល័យ មន្ទីរពិសោធន៍ ស្ថានីយពិសោធន៍ និងមន្ត្រីរាជការក្រោមឱវាទអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។