អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាននាយកដ្ឋានចំនួន៤ និងវិទ្យាស្ថានចំនួន១ ចំណុះអគ្គនាយកដ្ឋាន ដែលមានដូចជា៖
នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្ដិការ
- ការិយាល័យរដ្ឋបាល និងបុគ្គលិក
- ការិយាល័យគណនេយ្យ
- ការិយាល័យផែនការ និងស្ថិតិ
- ការិយាល័យសហប្រតិបត្តិការ
- ការិយាល័យតាមដាន និងវាយតម្លៃ
នាយកដ្ឋានផលិតកម្មសត្វ
- ការិយាល័យអភិវឌ្ឍន៍ការចិញ្ចឹមសត្វ
- ការិយាល័យគ្រប់គ្រងផលិតកម្មចំណីសត្វ
- ការិយាល័យពូជសត្វ និងសេនេទិចសត្វ
- ការិយាល័យគ្រប់គ្រងកាកសំណល់សត្វ
- ការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ
- ការិយាល័យអត្តសញ្ញាណកម្ម
នាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
- ការិយាល័យត្រួតពិនិត្យអនាម័យបសុព្យាបាល
- ការិយាល័យផលិតផលបសុព្យាបាល
- ការិយាល័យអង្កេត តាមដាន និងប្រយុទ្ធប្រឆាំងជំងឺសត្វ
- ការិយាល័យគ្រប់គ្រងមន្ទីរព្យាបាលសត្វ
- ការិយាល័យសត្តឃាតដ្ឋាន និងកែច្នៃ
- ការិយាល័យអង្កេត តាមដាន និងប្រយុទ្ធប្រឆាំងជំងឺស៊ូណូស
នាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម
- ការិយាល័យផ្សព្វផ្សាយបច្ចេកទេស
- ការិយាល័យអភិវឌ្ឍន៍សហគមន៍
- ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទ
- ការិយាល័យចុះបញ្ជីចំណីសត្វ និងបសុឱសថ
- ការិយាល័យស្រាវជ្រាវ និងអធិការកិច្ច
វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ
- ការិយាល័យអេពីដេមីសាស្រ្ត និងវិភាគព័ត៌មាន
- មន្ទីរពិសោធន៍សេនេទិចពូជសត្វ
- មន្ទីរពិសោធន៍បសុឱសថ និងកាកសំណល់បសុឱសថ
- មន្ទីរពិសោធន៍គុណភាពចំណីសត្វ
- មន្ទីរពិសោធន៍វីរុសសាស្រ្ត
- មន្ទីរពិសោធន៍បាក់តេរីសាស្រ្ត និងមីកូសាស្រ្ត
- មន្ទីរពិសោធន៍ ប៉ារ៉ាស៊ីតសាស្រ្ត
- មន្ទីរពិសោធន៍រោគសាស្ត្រ
- មន្ទីរពិសោធន៍ជីវគីមី និងវិសសាស្រ្ត
- ស្ថានីយ៍ស្រាវជ្រាវផលិតកម្ម និងបសុព្យាបាល