ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជួបពិភាក្សាជាមួយអ្នកជំនាញថ្នាក់តំបន់នៃអង្គការ AVSF

ចេញ​ផ្សាយ​ ២៣ សីហា ២០១៩ 7944

ព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជួបពិភាក្សាជាមួយអ្នកជំនាញថ្នាក់តំបន់នៃអង្គការ AVSF ពិភាក្សាអំពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅប្រទេសកម្ពុជា និងជាឱកាសក្នុងការរកការគាំទ្រពីថ្នាក់តំបន់ និងពិភពលោកដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅកម្ពុជាក្នុងរយះពេលខ្លី មធ្យម និងវែង ក្នុងឱកាសនោះ ឯកឧត្តម តាន់ ផាន់ណារ៉ា បានផ្ដល់ព័ត៌មានពីស្ថានភាពនៃជំងឺ ASF និងសំណូមពរឱ្យមានការសហការគាំទ្រពីអ្នកពាក់ព័ន្ធនានាក្នុងតំបន់ និងពិភពលោក ជាពិសេសអង្គការ OIE និងអង្គការ AVSF នានា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល និងលោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ។