វគ្គបណ្ដះបណ្ដាលស្ដីពីនីតិវិធីអធិការកិច្ច ស្រាវជ្រាវ ត្រួតពិនិត្យ និងចងក្រងសំណុំរឿងបទល្មើសសុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ០៩ កក្កដា ២០២០ 6566

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកម្មវិធីវគ្គបណ្ដះបណ្ដាលស្ដីពីនីតិវិធីអធិការកិច្ច ស្រាវជ្រាវ ត្រួតពិនិត្យ និងចងក្រងសំណុំរឿងបទល្មើសសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធីបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនិតីកម្ម លោកប្រធាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកប្រធាន និងលោក លោកស្រីអនុមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្ត និងមន្រ្តីពាក់ព័ន្ធ។