កិច្ចប្រជុំប្រកាសបែងចែកតួនាទីភារកិច្ចថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ០៤ តុលា ២០១៨ 12688

ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំប្រកាសបែងចែកតួនាទីភារកិច្ចថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមដោយ លោក លោកស្រី អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាន នាយកដ្ឋាន លោក លោកស្រីនាយក នាយករងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ទីរពិសោធន៍ ក្រោមឱវាទអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។