កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចំាឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០២១ 11163

នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចំាឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ និងស្ដាប់បទបង្ហាញរបស់នាយកដ្ឋាន និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាន និងលោក លោកស្រីអនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ លោកប្រធាននិងលោក លោកស្រីអនុប្រធាននាយកដ្ឋានផលិតកម្មសត្វ លោកប្រធាន និងលោក លោកស្រីអនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល និងលោកប្រធាន និងលោក លោកស្រីអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម លោកនាយក និងលោក លោកស្រីនាយករងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារទទួលបន្ទុករៀបចំរបាយការណ៍បូកសរុប។