កិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្ដីព្រៀងរបាយការណ៍របស់ទីប្រឹក្សាបច្ចេកទេសអនុវត្តគម្រោងស្ដីពី Greater Mekong Subregion Cross-Border Livestock Health and Value Chains Improvement Project ,ADB

ចេញ​ផ្សាយ​ ០៥ មករា ២០២១ 8164

នាព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្ដីព្រៀងរបាយការណ៍របស់ទីប្រឹក្សាបច្ចេកទេសអនុវត្តគម្រោងស្ដីពី Greater Mekong Subregion Cross-Border Livestock Health and Value Chains Improvement Project ,ADB ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ លោកប្រធាននាយកដ្ឋានផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីពាក់ព័ន្ធ។