កិច្ចប្រជុំស្តីពីច្រកចេញចូលតែមួយលើសេវាសុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ០៤ តុលា ២០១៨ 550

ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំធំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំស្តីពីការបញ្ឈប់ការស្នើសុំសេវារដ្ឋបាល និងការផ្ទេរកិច្ចការរដ្ឋបាលជូនអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវាទៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានការចូលរួមដោយលោក លោកស្រីអគ្គនាយករង លោកប្រធានគ្រប់នាយកដ្ឋាន លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្ត ដោយមានការពិភាក្សាគ្នាលើប្រធានបទ និងរៀបចំជារបាយការណ៍ដើម្បីរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី។