សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមទីប្រឹក្សាសម្រាប់កសាងសមត្ថភាពនិងគាំទ្រគោលនយោបាយ Capacity Building and Policy Support Consultants (CAM-MAFF-CLHVIP-CS02)

ចេញ​ផ្សាយ​ ១១ តុលា ២០២៣ 6403

ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ (GMS​ CLHVIP)

គោលបំណងចម្បងទាក់ទងការជ្រើសរើសក្រុមទីប្រឹក្សាសម្រាប់កសាងសមត្ថភាព និងគាំទ្រគោលនយោបាយ ធ្វើបច្ចុប្បន្នភាព និងពង្រឹងគោលនយោបាយវិស័យបសុសត្វនៅកម្ពុជាលើផ្នែកចំនួនបួន គឺ១.ការគាំទ្រគោលនយោបាយបសុសត្វថ្នាក់ជាតិ មានជាអាទិ៍៖ (i)គោលនយោបាយអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ (គោ ក្របី ជ្រូក និង បក្សី) (ii)គោលនយោបាយធនធានសេនេទិចសត្វ និង(iii)គោលនយោបាយផ្សព្វផ្សាយ ២.គោលនយោបាយពាណិជ្ជកម្មសត្វឆ្លងព្រំដែន មានជាអាទិ៍៖ (i)ការធ្វើចរាចរសត្វ ការចេញវិញ្ញាបនបត្របញ្ជាក់ និងការបង់ពន្ធ និង(ii)គោលនយោបាយឌីជីថលស្តីពីបសុសត្វ ៣.បទបញ្ញត្តិនិងស្តង់ដារ មានជាអាទិ៍៖ (i)ច្បាប់ស្តីពីជំងឺសត្វ និង(ii)ការអនុវត្តស្តង់ដារ និង៤.ការអភិវឌ្ឍន៍វិស័យបសុសត្វឯកជន រួមទាំងការអភិវឌ្ឍសេវាសុខភាពសត្វឯកជន និងការកៀរគរការវិនិយោគពីវិស័យឯកជន។

គម្រោងសូមអញ្ជើញក្រុមទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ ហើយមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ការងារគ្រប់គ្រាន់ ដោយធ្វើការដាក់ពាក្យស្នើសុំផ្តល់សេវាកម្មកនេះ។ទម្រង់ពាក្យស្នើសុំផ្តល់សេវាកម្ម អាចទាញយកបានពីតំណភ្ជាប់ខាងក្រោម៖

https://www.adb.org/sites/default/files/business-guide/436006/eoi-consulting-firms-20180808.docx

ចំពោះ អ្នកដាក់ពាក្យស្នើទាំងអស់តម្រូវឱ្យប្រើប្រាស់ទម្រង់នេះជាចាំបាច់។ ពាក្យស្នើសុំទាំងឡាយណាដែលមិនប្រើតាមទម្រង់នេះនឹងមិនត្រូវបានទទួលយកសម្រាប់ការវាយតម្លៃទេ។

ក្រុមទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំផ្តល់សេវាកម្មត្រូវចុះឈ្មោះ និងដាក់ពាក្យតាម Online ដែលមានតំណភ្ជាប់នេះ cms.adb.org។ ការដាក់ពាក្យស្នើសុំតាមអ៊ីមែល ឬស្រោមសំបុត្រនឹងមិនត្រូវបានទទួលយកទេ។ កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់ពាក្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោកបណ្ឌិត សួន សុធឿន ប្រធានគ្រប់គ្រងគម្រោង GMS-CLHVIP, sothoeunsuon@gmail.com ដោយចម្លងមកកាន់ bunthim.mey2012@gmail.com ឬមកកាន់អាស័យដ្ឋានខាងក្រោម ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក  និងចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥:៣០ល្ងាច។

បន្ទប់លេខ PMU ជាន់ទី២ អាគារធំនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) អាសយដ្ឋាននៅភូមិទ្រា ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។