ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អមដំណើរដោយ លោកស្រី អុក សាវិន អគ្គនាយករង លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ និងសហការីនៃអគ្គនាយកដ្ឋាន រួមនឹងលោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាលខេត្តបាត់ដំបង និងសហការី ជូនដំណើរដោយក្រុមការងារ CMAC ចុះពិនិត្យទីតាំងគម្រោងសិក្សាដាំដំណាំស្មៅ Sorghum ផលិតចំណីគោ នៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ គាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICA មានទីតាំងស្ថិតនៅក្នុងភូមិអូរឆាក ឃុំឆ្នាល់មាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង ។