ឯកឧត្ដម​ តាន់​ ផាន់ណារ៉ា​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ បានជួបពិភាក្សាជាមួយ​អ្នកជំនាញការច្បាប់មកពីអង្គការសុខភាពសត្វពិភពលោក​

ចេញ​ផ្សាយ​ ២៧ កញ្ញា ២០១៨ 9512

នារសៀលថ្ងៃព្រហស្បតិ៍​ ៣រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ តាន់​ ផាន់ណារ៉ា​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ បានជួបប្រជុំពិភាក្សាជាមួយ​អ្នកជំនាញការច្បាប់មកពីអង្គការសុខភាពសត្វពិភពលោក​ (WORLD ORGANIZATION FOR ANIMAL HEALTH-OIE)​ លើការរៀបចំសេចក្តីព្រាងព្រះរាជ្យក្រឹត្យស្តីពីការបង្កើតគណៈបសុពេទ្យ​ ដើម្បីលើកកម្ពស់ការចូលរួមរបស់បសុពេទ្យ​ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈបសុព្យាបាល​ ស្របតាមក្រមសីលធម៍វិជ្ជាជីវៈបសុព្យាបាលនៅព្រះរាជាណាចក្រកម្ពុជា​ ដូចមានចែងក្នុងច្បាប់ស្តីពីសុខភាពសត្វ​ និងផលិតកម្មសត្វ​។