សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាអន្តរជាតិផ្នែកលទ្ធកម្ម International Start-up Procurement Consultant (CAM-MAFF-CLHVIP-CS05)

ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៣ 2281

 

ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ (GMS​ CLHVIP)

គោលបំណងចម្បងនៃការជ្រើសរើសទីប្រឹក្សា​អន្តរជាតិផ្នែកលទ្ធកម្ម គឺដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) លើការងារលទ្ធកម្ម ដើម្បីធានាថាសកម្មភាពលទ្ធកម្មទាំងអស់ត្រូវបានអនុវត្តដោយជោគជ័យ និងទាន់ពេលវេលា ស្របតាមគោលការណ៍ណែនាំ និងបទបញ្ញត្តិលទ្ធកម្មទាំងឡាយដែលតម្រូវអោយអនុវត្ត។

គម្រោងសូមអញ្ជើញទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ ហើយមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ការងារ​​គ្រប់គ្រាន់ ដោយធ្វើការដាក់ពាក្យស្នើសុំសម្រាប់មុខតំណែងនេះ។

ទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំត្រូវចុះឈ្មោះ និងដាក់ពាក្យ​​តាម Online ដែលមានតំណភ្ជាប់នេះ cms.adb.org។ ការដាក់ពាក្យស្នើសុំតាមអ៊ីមែល ឬស្រោមសំបុត្រនឹងមិនត្រូវបានទទួលយកទេ។ កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់ពាក្យនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោកបណ្ឌិត សួន សុធឿន ប្រធានគម្រោង GMS-CLHVIP, sothoeunsuon@gmail.com ដោយចម្លងមកកាន់ bunthim.mey2012@gmail.com ឬមកកាន់អាស័យដ្ឋានខាងក្រោម ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក  និងចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥:៣០ល្ងាច។

បន្ទប់លេខ PMU ជាន់ទី២ អាគារធំនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) អាសយដ្ឋាននៅភូមិទ្រា ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។