កិច្ចប្រជុំលើកទី៣ ជាមួយអតីតសិក្ខាកាមដែលធ្លាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីអេពីដេមីសាស្រ្តបសុព្យាបាលអនុវត្តន៍នៅកម្ពុជា Cambodia Applied Veterinary Epidemiology Training (CAVET) ពីជំនាន់ទី១ ដល់ជំនាន់ទី៧

ចេញ​ផ្សាយ​ ២៣ កក្កដា ២០២០ 4576

នៅព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ ជាមួយអតីតសិក្ខាកាមដែលធ្លាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីអេពីដេមីសាស្រ្តបសុព្យាបាលអនុវត្តន៍នៅកម្ពុជា Cambodia Applied Veterinary Epidemiology Training (CAVET) រួមជំនាន់លើកទី៣ ពីជំនាន់ទី១ ដល់ជំនាន់ទី៧ ក្រោមអធីបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធាននាយកដ្ឋានផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល តំណាង DTRA BTRP មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធសរុបសិក្ខាកាមចូលរួមប្រហែលចំនួន៨១នាក់ ក្នុងនេះស្រីចំនួន១៧នាក់។ កិច្ចប្រជុំនេះមានគោលបំណងទី១-ដើម្បីបន្តពង្រឹងបណ្ដាញអេពីដេមីសាស្រ្តបសុព្យាបាលអនុវត្តន៍កម្ពុជាពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិទី២-ដើម្បីប្ដូរព័ត៌មាន និងចែករំលែកបទពិសោធន៍នៅក្នុងចំណោមអតីតសិក្ខាកាម CAVET ទី៣-ដើម្បីពិភាក្សាលើភាពជោគជ័យ បញ្ហាលំបាក និងឱកាសដែលបានជួបប្រទះក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវ និងទី៤-ដាក់ចេញជាអនុសាសន៍សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបច្ចេកទេសរបស់សិក្ខាកាម CAVET ក្នុងការបង្គារ និងទប់ស្កាត់ជំងឺសត្វ ការតាមដានឃ្លាំមើលជំងឺសត្វ និងការឆ្លើយតប និងចុះស្រាវជ្រាវជំងឺសត្វនាពេលអនាគត។