កិច្ចប្រជុំត្រៀមពិភាក្សាបញ្ហាផ្សេងៗ ដែលត្រូវដាក់ប្រជុំជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត

ចេញ​ផ្សាយ​ ០៦ តុលា ២០២០ 9657

នាព្រឹកថ្ងៃច័ន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំត្រៀមពិភាក្សាបញ្ហាផ្សេងៗ ដែលត្រូវដាក់ប្រជុំជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាន និងលោក លោកស្រីអនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ លោកប្រធាន និងលោក លោកស្រីអនុប្រធាននាយកដ្ឋានផលិតកម្មសត្វ លោកប្រធាន និងលោក លោកស្រីអនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល លោកប្រធាន និងលោក លោកស្រីអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម លោកនាយក និងលោក លោកស្រីនាយករងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីជំនាញពាក់ព័ន្ធ។