សិក្ខាសាលាស្តីពីការប្រើប្រាស់​ និងភាពស៊ាំនៃឱសថប្រឆាំងមេរោគក្នុងផលិតកម្មសត្វ​

ចេញ​ផ្សាយ​ ២៤ មេសា ២០១៨ 3729

ព្រឹកថ្ងៃពុធ​ ១២កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០១៨​ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន​ Elanco​ អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ បានរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់​ និងភាពស៊ាំនៃឱសថប្រឆាំងមេរោគក្នុងផលិតកម្មសត្វ​នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម​ សេន​ សុវណ្ណ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ ដោយមានការចូលរួមពីលោក​ លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​ តំណាងក្រុមហ៊ុនផលិតបសុឱសថ​ និងភាគីពាក់ព័ន្ធវិស័យផលិតកម្មសត្វ។