ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពសុខភាពសត្វ និងចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាមគោ ក្របីដល់កសិករ

ចេញ​ផ្សាយ​ ១៤ សីហា ២០២០ 3758

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំក្រុមការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះពិនិត្យមើលស្ថានភាពសុខភាពសត្វ និងចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាមគោ ក្របីដល់កសិករ​នៅភូមិគោកពោធិ៍​ ឃុំសំបួរ​ ស្រុកទ្រាំង​ ខេត្តតាកែវ កម្មវិធីនេះ​ មានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ​ អាជ្ញាធរមូលដ្ឋាន​ និងភ្នាក់ងារសុខភាពសត្វភូមិ ជាលទ្ធផលសម្រេចបានពីការចាក់វ៉ាកសាំងមានគោ​ ក្របីសរុបចំនួន១០៦៤ក្បាល​ ក្នុងនោះក្របីចំនួន៤៧៣ក្បាល។