កិច្ចប្រជុំ​ "​The 5th meeting of ASEAN National Focal Point on Veterinary Product (ANFPVP)​ and the workshop on International Cooperation on Harmonisation of Technical Requirement Registration of Veterinary Medicinal"​

ចេញ​ផ្សាយ​ ២៤ មេសា ២០១៨ 10090

កាលពីថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០១៨ ​នៅសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាប​ អគ្គនាយក​ដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ បានរៀបចំកិច្ចប្រជុំ​ "​The 5th meeting of ASEAN National Focal Point on Veterinary Product (ANFPVP)​ and the workshop on International Cooperation on Harmonisation of Technical Requirement Registration of Veterinary Medicinal"​ ​ ក្រោមអធិបតីភាពឯកឧត្តម​ សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ កិច្ចប្រជុំនេះដឹកនាំដោយលោក តាន់ ផាន់ណារ៉ា​ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ និងដោយមានការចូលរួមដោយលោក លោកស្រីជាថ្នាក់ដឹកនាំនាយកដ្ឋាន​វិទ្យាស្ថាន​ តំណាងអង្គការអន្តរជាតិ​ និងតំណាងប្រទេសក្នុងតំបន់។