សិក្ខាសាលាស្តីពី "ការចែករំលែកបទពិសោធន៍ភ្នាក់ងារសុខភាពសត្វភូមិលើសេវាកម្ម ការផ្គត់ផ្គង់បរិក្ខាពេទ្យសត្វ និងភ្ជាប់បណ្តាញទីផ្សារជាមួយអ្នកផលិត អ្នកផ្គត់ផ្គង់សេវាកម្មរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត"

ចេញ​ផ្សាយ​ ២៨ កញ្ញា ២០១៨ 7251

ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ ហោម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ លោកស្រី អុក សាវិន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ស៊ឹម ថាវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាស្តីពី "ការចែករំលែកបទពិសោធន៍ភ្នាក់ងារសុខភាពសត្វភូមិលើសេវាកម្មការផ្គត់ផ្គង់បរិក្ខាពេទ្យសត្វ និងភ្ជាប់បណ្តាញទីផ្សារជាមួយអ្នកផលិត អ្នកផ្គត់ផ្គង់សេវាកម្មរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត" ចូលរួមដោយលោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន៩ មួយខេត្តៗមានភ្នាក់ងារសុខភាពសត្វភូមិចូលរួមចំនួន៥នាក់ តំណាងក្រុមហ៊ុន តំណាងអង្គការ លោកនាយករងសាលាជាតិកសិកម្មខេត្តកំពង់ចាម រៀបចំកម្មវិធី EU- PGA- Livestock ពីទីរួមខេត្តកំពង់ចាម ។