កិច្ចប្រជុំពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) ទាក់ទងនឹងការរៀបចំគម្រោងស្តីពីការបង្កើតមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យសត្វ និងផលិផលសត្វ

ចេញ​ផ្សាយ​ ១៤ តុលា ២០២១ 19983

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជួបប្រជុំពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) ទាក់ទងនឹងការរៀបចំគម្រោងស្តីពីការបង្កើតមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យសត្វ និងផលិផលសត្វ ដែលមានគោលបំណងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិលើសុវត្ថិភាពម្ហូបអាហារ និងការត្រួតពិនិត្យគុណភាពផលិតផលសត្វ ជាពិសេសការកសាងស្ថានីយចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែន។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ។