កិច្ចប្រជុំពិភាក្សាលើរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ២៩ សីហា ២០២២ 9621

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិភាក្សាលើរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ ប្រធាននាយកដ្ឋានផលិតកម្មសត្វ ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីជំនាញពាក់ព័ន្ធ។