កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសន្និបាតបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២០ 8908

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសន្និបាតបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ លោកប្រធាននាយកដ្ឋានផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល និងលោកប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីពាក់ព័ន្ធ។