វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃហានិភ័យនៃជំងឺផ្តាសាយបក្

ចេញ​ផ្សាយ​ ២៤ មេសា ២០១៨ 14128

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅខេត្តបាត់ដំបង​ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយក​ដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ សហការជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃហានិភ័យនៃជំងឺផ្តាសាយបក្សី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។