កិច្ចប្រជុំស្ដីពីបញ្ហាជំងឺឆ្លងសត្វ

ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២០ 10397

នាព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំស្ដីពីបញ្ហាជំងឺឆ្លងសត្វ ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ លោកប្រធានផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រុមហ៊ុនពាក់ព័ន្ធ និងមន្រ្តីជំនាញ។