អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជួបប្រជុំពិភាក្សាជាមួយគណៈប្រតិភូអង្គការ OIE ស្តីពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិក អុតក្តាម ឆ្កែឆ្គួត និងការប្រមូលទិន្នន័យលើការប្រើប្រាស់បសុឱសថប្រឆាំងមេរោគ

ចេញ​ផ្សាយ​ ២១ សីហា ២០១៩ 9791

នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូអង្គការ OIE ស្តីពីស្ថានភាពទាក់ទងជំងឺប៉េស្តជ្រូកអាហ្វ្រិក ជំងឺអុតក្តាម ជំងឺឆ្កែឆ្គួត និងការប្រមូលទិន្នន័យលើការប្រើប្រាស់បសុឱសថប្រឆាំងនឹងមេរោគ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋាន លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ។