កម្មវិធីពិសាសាច់ជ្រូកប្រកបដោយសុវត្ថិភាពនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ២១ សីហា ២០១៩ 10333

នារសៀលថ្ងៃពុធ ៧កេីត​ ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកម្មវិធីពិសាសាច់ជ្រូកប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអគ្គនាយករង លោកប្រធាន និងលោក លោកស្រីអនុប្រធានគ្រប់នាយកដ្ឋាន លោកនាយក និងលោក លោកស្រីនាយករងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីប្រធាន និងអនុប្រធានគ្រប់ការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។