នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញការច្បាប់មកពីអង្គការសុខភាពសត្វពិភពលោក (WORLD ORGANIZATION FOR ANIMAL HEALTH-OIE) និងអ្នកជំនាញការច្បាប់ក្នុងស្រុកគាំទ្រសហភាពអឺរ៉ុប លើការរៀបចំសេចក្តីព្រាងព្រះរាជ្យក្រឹត្យស្តីពី ការបង្កើតគណៈបសុពេទ្យ ដើម្បីលើកកម្ពស់ការចូលរួមរបស់បសុពេទ្យ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈបសុព្យាបាល ស្របតាមក្រមសីលធម៍វិជ្ជាជីវៈបសុព្យាបាលនៅព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។