ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះត្រួតពិនិត្យស្ថានភាពការចិញ្ចឹមគោនៅស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ និងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក

ចេញ​ផ្សាយ​ ១៥ សីហា ២០២០ 9096

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពការចិញ្ចឹមគោនៅស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅដែលមានគោសរុបចំនួន១០៩ក្បាល ។ បន្ទាប់មកក្រុមការងារបានបន្តដំណើរចុះពិនិត្យមើលឧបករណ៍ស្រោចស្រពដោយស្វាយប្រវត្តិដោយប្រើប្រាស់បច្ចេកវិទ្យារបស់ប្រទេសអ៉ីស្រាអែល និងបន្តដំណើរពិនិត្យមើលកន្លែងចិញ្ចឹមគោយកទឹកដោះ កន្លែងកែច្នៃទឹកដោះរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលមានគោយកទឹកដោះសរុបចំនួន៥៥០ក្បាល និងកូនគោទើបកើតបានប្រហែលចំនួន១០០ក្បាល។ ម្ចាស់កសិដ្ឋានបានបញ្ជាក់ផងដែរថាក្នុង១ថ្ងៃ គោ០១ក្បាល អាចយកទឹកដោះបានចំនួន០២ដង និងជាមធ្យមប្រហែលចំនួន២៥លីត្រ។