​ ឯកឧត្តម​ តាន់​ ផាន់ណារ៉ា​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ បានជួបប្រជុំពិភាក្សាជាមួយ​លោកស្រី​ Laura Walters Marsh មកពី​ Defense Threat Reduction Agency

ចេញ​ផ្សាយ​ ២៦ កញ្ញា ២០១៨ 6158

នាព្រឹកថ្ងៃអង្គារ​ ១រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តម​ តាន់​ ផាន់ណារ៉ា​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ បានជួបប្រជុំពិភាក្សាជាមួយ​លោកស្រី​ Laura Walters Marsh មកពី​ Defense Threat Reduction Agency ស្តីពីកិច្ចសហការរវាង​ DTRA និងអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ នាពេលបច្ចុប្បន្ន​ និងអនាគត។