កិច្ចប្រជុំពិភាក្សា ពិនិត្យ សិក្សា និងវាយតម្លៃនូវទីតាំងដីស្ថានីយចិញ្ចឹមគោភ្នំតាម៉ៅរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ០៥ តុលា ២០១៨ 24016

ថ្ងៃសុក្រ ១១រោច​ ខែភទ្របទ ឆ្នាំច​ សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨​ យោងតាមសេចក្តីសម្រេចលេខ៤១៨ សសរ.កសក ចុះថ្ថៃទី២០ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំធំនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិភាក្សា ពិនិត្យ សិក្សា និងវាយតម្លៃនូវទីតាំងដីស្ថានីយចិញ្ចឹមគោភ្នំតាម៉ៅ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិ​បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ អនុប្រធាននាយកដ្ឋានគណនេយ្យ ប្រធានការិយាល័យគណនេយ្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានស្ថានីយស្រាវជ្រាវផលិតកម្ម និងបសុព្យាបាល អនុប្រធានការិយាល័យគណនេយ្យ នៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ តំណាងក្រុមហ៊ុនខ្មែរហ្រ្វេសមីល ឯ.ក។