កិច្ចប្រជុំស្ដីពីលក្ខខណ្ឌតម្រូវនៃការនាំជ្រូកចូល និងនាំឆ្លងកាត់ពីប្រទេសថៃឡងដ៏ទៅប្រទេសវៀតណាម

ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២០ 7003

នាព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំស្ដីពីលក្ខខណ្ឌតម្រូវនៃការនាំជ្រូកចូល និងនាំឆ្លងកាត់ពីប្រទេសថៃឡងដ៏ទៅប្រទេសវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ លោកប្រធាននាយកដ្ឋានផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពត កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធ លោក លោកស្រីប្រធានក្រុមហ៊ុន ចាន់ធូ មានជ័យ អ៉ីមផត អិចផត ក្រុមហ៊ុន អង្គរ សុខសែនជ័យ ឯ.ក ក្រុមហ៊ុន ជីធី ហ្វោនដេសិន (ខេមបូឌា) ឯ.ក ក្រុមហ៊ុន លឹម ស៊ីវម៉ី ក្រុមហ៊ុន អិម អិម អេហ្រ្គីខលឈ័រ ក្រុមហ៊ុន ដានី ដេង អ៉ីមផត អិចផត ខូអិលធីឌី ក្រុមហ៊ុន ៣-ធី អេច អេហ្រ្គី ឌីវេឡុបម៉ិន ឯ.ក និងក្រុមហ៊ុន ហ្វាញ (ខេមបូឌា) ឯ.ក ។