នៅថ្ងៃ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក គ.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកស្រី អុក សាវិន អគ្គនាយករង នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកស្រីប៊ី សុគន្ធា តំណាងសហភាពអឺរ៉ុប និងប្រធានអង្គការ PIN សិក្ខាសាលាថ្នាក់ជាតិ ដោយមានការចូលរួម លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលតាមបណ្តាខេត្ត និងក្រុមការងារគម្រោងរួមគ្នាបង្កើនផលិតកម្មសត្វដើម្បីនិរន្តភាពជីវភាព និងបរិស្ថានសហគមន៍ (CAM4 SCALE) ជាគម្រោងគាំទ្រថវិកាដោយសហភាពអឺរ៉ុបតាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វគម្រោងជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាពនិងបរិយាប័ន្នៈអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ។ គម្រោងមានរយៈពេល២ឆ្នាំ ២០១៦-២០១៨ ទឹកប្រាក់ចំនួន១,៣៥ លានដុល្លា ក្នុងនោះមានបដិភាគអង្គការដៃគូផងដែរ។ ថ្ងៃនេៈគម្រោងបានបញ្ចប់ ពួកគេបាននាំគ្នាមកនិយាយពីភាពជោគជ័យ បញ្ហាប្រឈម និងបទពិសោធន៍និងមេរៀន ជាពិសេសផ្សព្វផ្សាយបទពិសោធន៍ នៅសណ្ឋាគារទន្លេបាសាក់ II ។