នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជួបពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOIKA) និងអ្នកជំនាញការកូរ៉េ លើគម្រោងស្តីពី “Project of Establishment National Laboratory for Animal and Veterinary Product Quality Control Preliminary Survey” ដែលមានគោលបំណងផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពមន្ត្រីលើការងារមន្ទីរពិសោធន៍ ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសត្វ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងអនាម័យ និងការបង្កើតមន្ទីរពិសោធន៍។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ។