នាព្រឹកថ្ងៃអង្គារ ៤កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិភាក្សាជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាលើកការចិញ្ចឹមជ្រូក និងការចិញ្ចឹមមាន់សម្រាប់ការផ្គត់ផ្គង់នៅលើទីផ្សារនាពេលបច្ចុប្បន្ន ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ លោកប្រធាននាយកដ្ឋានផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ សហគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសមាជិក សមាជិកា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងមន្រ្តីជំនាញពាក់ព័ន្ធ។