សកម្មភាពកម្មវិធី និងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វបង្ហាញ

ចេញ​ផ្សាយ​ ០៣ តុលា ២០១៨ 4144

នៅរសៀលថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨ ក្រោមការរៀបចំដឹកនាំសកម្មភាពបែងចែកជាក្រុម ដោយ លោកស្រីបណ្ឌិត អុក សាវិន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោកម៉ម សុមុន្នី ដោយមានការចូលរួមពី លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីការិយាល័យមួយនាក់ ពេទ្យសត្វភូមិម្នាក់ និងកសិករម្នាក់ សារុបទាំង២៥រាជធានីខេត្ត ដើម្បីសិក្សា និងចែករំលែកបទពិសោធន៍ លើសកម្មភាពកម្មវិធី និងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វបង្ហាញ ក្រោមការឧបត្ថមថវិកាពីកម្មវិធី EU- PGA- Livestock ។